Khmer Abridged Explanation of the Quran
7:149 - 7:149

នៅពេលដែលពួកគេមានការស្តាយក្រោយ និងមានវិប្បសារី(ចំពោះទង្វើដែលខ្លួនបានធ្វើ) ហើយពួកគេបានដឹងថា ជាការពិតណាស់ ពួកគេបានវង្វេងចេញពីមាគ៌ាត្រឹមត្រូវ ដោយការយករូបសំណាក់កូនគោមកគោរពសក្ការៈរួមនឹងអល់ឡោះនោះ ពួកគេក៏បានអង្វរទៅកាន់អល់ឡោះ ពួកគេបានពោលថាៈ ប្រសិនបើម្ចាស់របស់ពួកយើងមិនអាណិតស្រឡាញ់ពួកយើងដោយចង្អុលបង្ហាញពួកយើងឲ្យគោរពប្រតិបត្តិចំពោះទ្រង់ ហើយអភ័យទោសដល់ពួកយើងចំពោះកំហុសឆ្គងដែលពួកយើងបានគោរពសក្ការៈរូបសំណាក់កូនគោទេនោះ ពួកយើងប្រាកដជានឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់ទាំងក្នុងលោកិយ និងនៅថ្ងៃបរលោកជាមិនខានឡើយ។