Khmer Abridged Explanation of the Quran
7:162 - 7:162

ក៏ប៉ុន្តែពួកដែលបំពានក្នុងចំណោមពួកគេបានកែប្រែនូវពាក្យសម្តីផ្សេងពីអ្វី(ពាក្យសម្តី)ដែលគេបានបង្គាប់ប្រើទៅកាន់ពួកគេ ដោយពួកគេបានពោលថា “គ្រាប់ធញ្ញជាតិនៅក្នុងស្រូវសាឡី” ជំនួសឲ្យពាក្យសុំការអភ័យទោសដែលគេប្រើឲ្យពួកគេឲ្យពោលនោះទៅវិញ។ ហើយពួកគេក៏បានកែប្រែផងដែរនូវទង្វើដែលគេបានប្រើឲ្យពួកគេធ្វើ(ដើរចូលដោយឱនលំទោន) ដោយពួកគេដើរចូលដោយបែរខ្នងជំនួសឲ្យការ(ដើរ)ចូលដោយឱនលំទោនចំពោះអល់ឡោះ ដោយពួកគេងើយក្បាលរបស់ពួកគេទៅវិញ។ ដូច្នេះ យើងបានបញ្ជូននូវទណ្ឌកម្មពីលើមេឃទៅកាន់ពួកគេដោយសារតែការបំពានរបស់ពួកគេ។