Khmer Abridged Explanation of the Quran
7:163 - 7:163

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកយូដាជាការរំលឹកដល់ពួកគេអំពីលទ្ធផលចុងក្រោយនៃបុព្វបុរសជំនាន់មុនរបស់ពួកគេ ទាក់ទងនឹងរឿងភូមិស្រុកមួយដែលស្ថិតនៅជិតសមុទ្រ ខណៈដែលពួកគេបានបំពានច្បាប់របស់អល់ឡោះដោយពួកគេបានចេញទៅនេសាទនៅថ្ងៃសៅរ៍ក្រោយពីអល់ឡោះជាម្ចាស់បានហាមឃាត់ពួកគេមិនឲ្យនេសាទក្នុងថ្ងៃនោះ នៅពេលដែលអល់ឡោះជាម្ចាស់បានសាកល្បងពួកគេដោយធ្វើឲ្យមានត្រីផុសចេញមកយ៉ាងច្រើននៅក្នុងថ្ងៃសៅរ៍នេះ ហើយនៅក្នុងថ្ងៃផ្សេងវិញ ត្រីទាំងនោះមិនបានផុសចេញមកកាន់ពួកគេនោះទេ។ អល់ឡោះទ្រង់សាកល្បងពួកគេដូច្នោះ ដោយសារតែពួកគេបានងាកចេញពីការគោរពប្រតិបត្តិ និងបានប្រព្រឹត្តនូវអំពើល្មើស។ ពេលនោះ ពួកគេបានបំភ័ន្ត(ប្រើល្បិច)ចំពោះការនេសាទនេះដោយពួកគេបានយកសំណាញ់របស់ពួកគេទៅរាយទុកនៅក្នុងសមុទ្រ(នៅថ្ងៃសុក្រ) ហើយនៅថ្ងៃសៅរ៍ ត្រីក៏ធ្លាក់ចូលក្នុងសំណាញ់ដែលពួកគេបានរាយទុកនោះ។ លុះដល់អាទិត្យ ពួកគេក៏បានទៅប្រមូលយកត្រីនោះ ហើយក៏ទទួលទានវា។