Khmer Abridged Explanation of the Quran
7:172 - 7:172

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលម្ចាស់របស់អ្នកបានបញ្ចេញពីឆ្អឹងខ្នងរបស់កូនចៅអាហ្ទាំនូវពូជពង្សរបស់ពួកគេ ហើយទ្រង់បានឲ្យពួកគេទទួលស្គាល់នូវភាពជាព្រះជាម្ចាស់របស់ទ្រង់ ដូចអ្វីដែលមានពីធម្មជាតិពីកំណើតរបស់ពួកគេដែលទទួលស្គាល់ថា ពិតណាស់ ទ្រង់គឺជាអ្នកដែលបង្កើតពួកគេ និងជាម្ចាស់របស់ពួកគេ ដោយទ្រង់បានមានបន្ទូលទៅកាន់ពួកគេថាៈ តើយើងមិនមែនជាម្ចាស់របស់ពួកអ្នកទេឬ? ពួកគេទាំងអស់គ្នាក៏បានឆ្លើយថាៈ ពិតមែនហើយ ទ្រង់គឺជាម្ចាស់របស់ពួកយើងទាំងអស់គ្នា។ ទ្រង់បានមានបន្ទូលទៀតថាៈ ជាការពិតណាស់ យើងបានសាកល្បងពួកអ្នក និងបានដាក់កិច្ចសន្យាទៅលើពួកអ្នក គឺដើម្បីកុំឲ្យពួកអ្នកបដិសេធនូវអំណះអំណាងអល់ឡោះជាម្ចាស់ដែលបានដាក់ទៅលើពួកអ្នកនៅថ្ងៃបរលោក ដោយពួកអ្នកនិយាយថាៈ ពិតប្រាកដណាស់ ពួកយើងមិនធ្លាប់ដឹងពីរឿងនេះនោះឡើយ។