Khmer Abridged Explanation of the Quran
7:171 - 7:171

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលយើងបានលើកភ្នំចេញ ហើយលើកវាដាក់ពីលើអម្បូរអ៊ីស្រាអែល នៅពេលដែលពួកគេមិនព្រមទទួលយកនូវអ្វីដែលមាននៅក្នុងគម្ពីរតាវរ៉ត។ ខណៈនោះ ភ្នំនោះហាក់បីដូចជាពពកដែលគ្របជាម្លប់ពីលើក្បាលរបស់ពួកគេ ហើយពួកគេនឹកស្មានថា ពិតណាស់ វានឹងធ្លាក់សង្កត់លើពួកគេ។ ហើយមានគេ(អល់ឡោះ)បានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកទទួលយកនូវអ្វីដែលយើងបានផ្តល់ទៅកាន់ពួកអ្នកឲ្យបានខ្ជាប់ខ្ជួនបំផុត។ ហើយចូរពួកអ្នកចងចាំនូវបណ្តាក្បួនច្បាប់ទាំងឡាយដែលអល់ឡោះបានបង្គាប់ប្រើទៅលើពួកអ្នកដែលមាននៅក្នុងគម្ពីរនោះ ហើយចូរពួកអ្នកកុំភ្លេចវាឲ្យសោះ។ សង្ឃឹមថាពួកអ្នកនឹងគោរពកោតខ្លាចអល់ឡោះនៅពេលដែលពួកអ្នកអនុវត្តដូច្នោះ។