Khmer Abridged Explanation of the Quran
7:180 - 7:180

ហើយសម្រាប់អល់ឡោះជាម្ចាស់ ទ្រង់មានព្រះនាមដ៏ល្អប្រពៃជាច្រើនដែលបង្ហាញទៅលើភាពខ្ពង់ខ្ពស់ និងភាពពេញលេញរបស់ទ្រង់។ ដូច្នេះ ចូរពួកអ្នកបួងសួងសុំពីអល់ឡោះតាមរយៈព្រះនាមទាំងនោះនូវអ្វីដែលពួកអ្នកចង់បាន ហើយចូរពួកអ្នកកោតសរសើរចំពោះទ្រង់ចុះ។ ហើយចូរពួកអ្នកបោះបង់ពួកដែលវង្វេងចេញពីការពិតពាក់ព័ន្ធនឹងព្រះនាមទាំងនេះ ដោយពួកគេចាត់ទុកវាសម្រាប់អ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់ ឬក៏បដិសេធវាអំពីទ្រង់ ឬក៏កែប្រែអត្ថន័យរបស់វា ឬក៏យកវាទៅប្រដូចនឹងអ្វីផ្សេងក្រៅពីទ្រង់។ យើងនឹងតបស្នងចំពោះពួកដែលវង្វេងចេញពីការពិតទាំងនោះនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត។