Khmer Abridged Explanation of the Quran
7:188 - 7:188

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំគ្មានសមត្ថភាពអ្វីអាចផ្តល់នូវប្រការល្អសម្រាប់ខ្លួនឯងនោះទេ ហើយក៏មិនអាចរុញច្រានប្រការអាក្រក់ចេញពីខ្លួនរបស់ខ្ញុំបាននោះដែរ លើកលែងតែអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនាប៉ុណ្ណោះ។ ជាការពិតណាស់ បញ្ហាទាំងអស់នោះ គឺទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយខ្ញុំពុំបានដឹងអ្វីមួយនោះទេ លើកលែងតែអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បង្រៀនខ្ញុំប៉ុណ្ណោះ។ ដូចនេះ ខ្ញុំក៏មិនបានដឹងពីប្រការអាថ៌កំបាំងណាមួយនោះដែរ។ ប្រសិនបើខ្ញុំអាចដឹងពីប្រការអាថ៌កំបាំងមែននោះ ខ្ញុំប្រាកដជានឹងធ្វើនូវមូលហេតុទាំងឡាយដែលខ្ញុំបានដឹងថាវាអាចនាំមកប្រការល្អ និងអាចការពារខ្លួនខ្ញុំពីប្រការអាក្រក់ជាមិនខាន ព្រោះតែខ្ញុំបានដឹងពីអ្វីៗទាំងអស់មុនពេលដែលវាបានកើតឡើង និងអ្វីដែលនឹងកើតឡើង។ រូបខ្ញុំគ្មានអ្វីក្រៅពីជាអ្នកនាំសារម្នាក់មកពីអល់ឡោះជាម្ចាស់នោះឡើយ។ ខ្ញុំព្រមានបន្លាចពីទណ្ឌកម្មរបស់ទ្រង់ដ៏សែនខ្លោចផ្សា(ចំពោះពួកដែលប្រឆាំង) និងផ្តល់ដំណឹងរីករាយពីផលបុណ្យដ៏ឧត្តុង្គឧត្តមចំពោះក្រុមមួយដែលមានជំនឿថា រូបខ្ញុំ គឺជាអ្នកនាំសារមកពីអល់ឡោះជាម្ចាស់ ហើយជឿជាក់ចំពោះអ្វីដែលខ្ញុំបាននាំមក។