Khmer Abridged Explanation of the Quran
7:195 - 7:195

រូបបដិមាដែលពួកអ្នកយកវាមកគោរពបូជាធ្វើជាព្រះទាំងនោះ តើពួកវាមានជើងដែលអាចដើរបានដើម្បីបំពេញសេចក្តីត្រូវការរបស់ពួកអ្នកដែរឬទេ? ឬក៏តើពួកវាមានដៃដែលអាចការពារពួកអ្នកដោយកម្លាំងរបស់វាដែរឬទេ? ឬក៏តើពួកវាមានភ្នែកដែលអាចមើលឃើញពីប្រការដែលកំបាំងពីពួកអ្នក ហើយពួកវាប្រាប់ពួកអ្នកបានដែរឬទេ? ឬក៏តើពួកវាមានត្រចៀកដែលអាចស្តាប់លឺនូវអ្វីដែលលាក់បាំងពីពួកអ្នក ហើយវាយកមកប្រាប់ឲ្យពួកអ្នកបានដឹងដែរឬទេ? ប្រសិនបើពួកវាមិនអាចធ្វើបានដូច្នោះទេនោះ ចុះហេតុអ្វីបានជាពួកអ្នកគោរពសក្ការៈចំពោះពួកវាដោយសង្ឃឹមថា ពួកវាអាចនាំមកនូវផលប្រយោជន៍ ឬការពារគ្រោះថ្នាក់ពីពួកអ្នកនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះចុះថាៈ ចូរពួកអ្នកបួងសួងសុំពីពួកដែលពួកអ្នកយកពួកវាមកដាក់ស្មើនឹងអល់ឡោះ បន្ទាប់មក ចូរពួកអ្នកប្រើល្បិចដើម្បីធ្វើបាបខ្ញុំចុះ ហើយកុំបន្ធូរដៃឲ្យខ្ញុំឲ្យសោះ។