Khmer Abridged Explanation of the Quran
7:199 - 7:199

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទទួលយកការអធ្យាស្រ័យពីមនុស្ស និងផ្តល់ភាពងាយស្រួលដល់ពួកគេតាមរយៈទង្វើ និងអត្តចរិត(របស់អ្នក) ហើយមិនត្រូវដាក់បន្ទុកលើពួកគេលើសពីសមត្ថភាពរបស់ពួកគេនោះទេ ព្រោះការធ្វើដូច្នោះនឹងធ្វើឲ្យពួកគេរត់គេច(ចេញពីអ្នក)។ ហើយចូរប្រើគ្នាឲ្យនិយាយនូវពាក្យសម្តីដែលល្អ និងធ្វើនូវទង្វើដែលល្អ។ ហើយចូរអ្នកបែរចេញពីក្រុមដែលល្ងង់ខ្លៅ ដោយមិនត្រូវតបតនឹងពួកគេដោយភាពល្ងង់ខ្លៅរបស់ពួកគេនោះទេ។ ដូចនេះ ជនណាដែលធ្វើបាបអ្នក ចូរអ្នកកុំធ្វើបាបពួកគេវិញ ហើយជនណាដែលហាមឃាត់អ្នក(ពីអ្វីមួយ) ចូរអ្នកកុំហាមឃាត់គេវិញ។