Khmer Abridged Explanation of the Quran
8:2 - 8:2

តាមពិត បណ្តាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដនោះ គឺបណ្តាអ្នកដែលនៅពេលមានគេរំលឹកចំពោះអល់ឡោះជាម្ចាស់នោះ ចិត្តរបស់ពួកគេមានការភ័យខ្លាច ហើយដួងចិត្តរបស់ពួកគេ និងខ្លួនប្រាណរបស់ពួកគេញាប់ញ័រ(ត្រៀម)សម្រាប់ការគោរពប្រតិបត្តិ ហើយនៅពេលដែលមានគេសូត្រនូវបណ្តាវាក្យខណ្ឌរបស់អល់ឡោះឲ្យពួកគេស្តាប់ ពួកគេពិចារណាចំពោះវា។ ដូច្នេះ វាបានធ្វើឲ្យសេចក្តីជំនឿរបស់ពួកគេកាន់តែកើនឡើងថែមទៀត។ ហើយពួកគេប្រគល់ការទុកចិត្តចំពោះម្ចាស់របស់ពួកគេតែមួយគត់ក្នុងការទទួលបាននូវប្រការល្អ ក៏ដូចជាការពារពួកគេពីប្រការអាក្រក់នានា។