Khmer Abridged Explanation of the Quran
8:6 - 8:6

អ្នកមានជំនឿមួយក្រុមនោះ ពួកគេជជែកដេញដោលជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីបញ្ហាការធ្វើសង្គ្រាមជាមួយនឹងពួកមុស្ហរីគីន ក្រោយពីបានបង្ហាញយ៉ាងច្បាស់ចំពោះពួកគេថា វា(សង្គ្រាម)នឹងកើតឡើងយ៉ាងពិតប្រាកដហើយនោះ ហាក់បីដូចជាពួកគេត្រូវបានអូសទាញទៅរកសេចក្តីស្លាប់ ខណៈដែលពួកគេកំពុងតែសម្លើងមើលទៅកាន់វា(សេចក្តីស្លាប់)នឹងភ្នែករបស់ពួកគេដូច្នោះដែរ។ នោះគឺដោយសារតែពួកគេមិនពេញចិត្តក្នុងការចេញទៅច្បាំង ពីព្រោះពួកគេមិនបានត្រៀមខ្លួនដើម្បីប្រយុទ្ធនោះទេ ហើយពួកគេក៏មិនបានរៀបចំនូវសម្ភារៈសឹកដើម្បីធ្វើសង្គ្រាមនោះដែរ។