ជាការពិតណាស់ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនបានសម្លាប់ពួកមុស្ហរីគីននាថ្ងៃសមរភូមិហ្ពាហ្ទើរដោយសារតែសមត្ថភាពនិងភាពខ្លាំងក្លារបស់ពួកអ្នកនោះទេ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលបានជួយពួកអ្នកក្នុងរឿងនេះ។ ហើយអ្នក(ឱព្យាការីមូហាំម៉ាត់)ក៏មិនបានគប់(គ្រាប់ខ្សាច់)ទៅលើពួកមុស្ហរីគីននោះដែរនៅពេលដែលអ្នកគប់(គ្រាប់ខ្សាច់)ទៅលើពួកគេនោះ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលជាអ្នកគប់ពួកគេនោះ ដោយទ្រង់បានធ្វើឲ្យការគប់(គ្រាប់ខ្សាច់)របស់អ្នកទៅដល់(ភ្នែក)ពួកគេ។ ហើយទ្រង់នឹងសាកល្បងបណ្តាអ្នកមានជំនឿតាមរយៈអ្វីដែលទ្រង់បានផ្តល់ជាឧបការគុណដល់ពួកគេនៃការឲ្យពួកគេយកឈ្នះលើសត្រូវរបស់ពួកគេទោះបីជាគ្នារបស់ពួកគេ និងសម្ភារៈសឹករបស់ពួកគេមានចំនួនតិច(ជាងពួកសត្រូវ)ក៏ដោយ ដើម្បីឲ្យពួកគេថ្លែងអំណរគុណចំពោះទ្រង់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាលឺបំផុតនូវការបួងសួងសុំរបស់ពួកអ្នក និងពាក្យសម្តី(និយាយគ្នា)របស់ពួកអ្នក ហើយទ្រង់មហាដឹងបំផុតចំពោះទង្វើរបស់ពួកអ្នក ហើយនិងអ្វីដែលមានផលប្រយោជន៍ចំពោះពួកអ្នក។