Khmer Abridged Explanation of the Quran
8:24 - 8:24

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកឆ្លើយតបចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដោយការទទួលយក និងប្រតិបត្តិតាមបទបញ្ជាទាំងឡាយរបស់ទ្រង់និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ចុះនៅពេលដែលគេអំពាវនាវពួកអ្នកទៅរកមាគ៌ាដែលត្រឹមត្រូវនោះ។ ហើយចូរពួកអ្នកជឿជាក់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។ ដូចនេះ ទ្រង់មានសមត្ថភាពក្នុងការផ្លាស់ប្តូររវាងពួកអ្នកនិងរវាងការទទួលយកសេចក្តីពិត ប្រសិនបើពួកអ្នកចង់ទទួលបានវាក្រោយពីពួកអ្នកបានបដិសេធវានោះ។ ហេតុនេះ ចូរពួកអ្នករួសរាន់ទៅកាន់សេចក្តីពិតនោះ ហើយពួកអ្នកត្រូវជឿជាក់ថា ពិតណាស់នៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវបានគេប្រមូលផ្តុំទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយទ្រង់នឹងតបស្នងរាល់ទង្វើដែលពួកអ្នកធ្លាប់បានសាងនៅក្នុងលោកិយនេះ។