ហើយចូរពួកអ្នកចងចាំ(ឱបណ្តាអ្នកដែលមានជំនឿ) នៅពេលដែលពួកអ្នកស្ថិតនៅទីក្រុងម៉ាក្កះ ដោយពួកអ្នកមានគ្នាតិច និងមានភាពទន់ខ្សោយ ព្រមទាំងត្រូវទទួលរងនូវការគាបសង្កត់ពីពួកគេ(ពួកមុស្ហរីគីន)។ ពួកអ្នកខ្លាចសត្រូវរបស់ពួកអ្នកធ្វើបាបពួកអ្នកភ្លាមៗ តែអល់ឡោះទ្រង់បានផ្តល់កន្លែងជ្រកកោនដល់ពួកអ្នកដែលពួកអ្នកអាចភៀសខ្លួនទៅកាន់វាបាន នោះគឺទីក្រុងម៉ាទីណះ។ ហើយអល់ឡោះបានពង្រឹងពួកអ្នកដោយការធ្វើឲ្យពួកអ្នកទទួលជ័យជម្នះលើសត្រូវរបស់ពួកអ្នកនៅក្នុងសមរភូមិជាច្រើន ដែលក្នុងចំណោមនោះ គឺសមរភូមិហ្ពាហ្ទើរ។ ហើយទ្រង់បានប្រទាននូវលាភសក្ការៈដ៏ល្អៗដល់ពួកអ្នក ដែលក្នុងចំណោមនោះ គឺទ្រព្យជ័យភណ្ឌដែលពួកអ្នកដកហូតបានពីសត្រូវរបស់ពួកអ្នក។ សង្ឃឹមថា ពួកអ្នកនឹងថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណរបស់ទ្រង់ ដើម្បីទ្រង់នឹងបន្ថែមវាដល់ពួកអ្នកទៀត។ ហើយចូរពួកអ្នកកុំរមិលគុណចំពោះឧបការគុណរបស់ទ្រង់ ដែលជាហេតុធ្វើឲ្យទ្រង់ដកហូតវាពីពួកអ្នកវិញ ហើយទ្រង់នឹងដាក់ទណ្ឌកម្មលើពួកអ្នកថែមទៀត។