ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកដឹងចុះថាៈ ជាការពិតណាស់ ប្រសិនបើពួកអ្នកកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងាយពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់ហាមឃាត់នោះ ទ្រង់នឹងធ្វើឲ្យពួកអ្នកចេះបែងចែករវាងប្រការពិតនិងប្រការដែលមិនពិត។ ដូច្នេះ វាទាំងពីរនឹងមិនធ្វើឲ្យពួកអ្នកច្រឡំគ្នានោះទេ ហើយទ្រង់នឹងលុបលាងនូវអំពើអាក្រក់ទាំងឡាយដែលពួកអ្នកបានសាង និងអភ័យទោសឲ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយអល់ឡោះជាម្ចាស់ គឺជាអ្នកដែលមានភាពសប្បុរសដ៏ធំធេងបំផុត ហើយក្នុងចំណោមភាពសប្បុរសដ៏ធំធេងរបស់ទ្រង់នោះ គឺទ្រង់បានត្រៀមឋានសួគ៌របស់ទ្រង់សម្រាប់បណ្តាអ្នកដែលកោតខ្លាចទ្រង់ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយ។