Khmer Abridged Explanation of the Quran
8:34 - 8:34

ហើយតើអ្វីមួយដែលអាចរារាំងមិនឲ្យ(អល់ឡោះជាម្ចាស់)ដាក់ទណ្ឌកម្មពួកគេ ខណៈដែលពួកគេបានប្រព្រឹត្តប្រការដែលចាំបាច់ត្រូវតែទទួលនូវទណ្ឌកម្មដោយសារតែពួកគេបានរារាំងមនុស្សមិនឲ្យតវ៉ាហ្វ(ប្រទក្សិណ) និងសឡាតនៅក្នុងម៉ាស្ជិតហារ៉មនោះ? ហើយពួកមុស្ហរីគីនទាំងនោះ មិនមែនជាអ្នកគាំពាររបស់អល់ឡោះជាម្ចាស់នោះឡើយ ពីព្រោះអ្នកគាំពាររបស់អល់ឡោះនោះ គឺមានតែអ្នកដែលកោតខ្លាចទ្រង់ប៉ុណ្ណោះដែលពួកគេកោតខ្លាចទ្រង់ដោយគោរពប្រតិបត្តិតាមរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែទ្រង់បានហាមឃាត់។ ក៏ប៉ុន្តែ ភាគច្រើននៃពួកមុស្ហរីគីនមិនដឹងនោះទេនៅពេលដែលពួកគេអះអាងថា ពិតណាស់ ពួកគេគឺជាអ្នកគាំពាររបស់អល់ឡោះនោះ ក្នុងខណៈដែលពួកគេមិនមែនជាអ្នកគាំពាររបស់អល់ឡោះនោះឡើយ។