Khmer Abridged Explanation of the Quran
8:36 - 8:36

ជាការពិតណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់នោះ ពួកគេចំណាយទ្រព្យសម្បត្តិរបស់ពួកគេដើម្បីរារាំងមនុស្សពីសាសនារបស់ទ្រង់។ ពិតណាស់ ពួកគេនឹងចំណាយទ្រព្យរបស់ពួកគេ តែពួកគេមិនបានសម្រេច(ទទួលផល)ដូចអ្វីដែលពួកគេចង់បានឡើយ។ ក្រោយមក លទ្ធផលចុងក្រោយនៃការចំណាយទ្រព្យសម្បត្តិរបស់ពួកគេនោះ គឺមានតែការស្តាយក្រោយប៉ុណ្ណោះ ដោយសារតែទ្រព្យរបស់ពួកគេក៏បាត់បង់ ហើយគោលបំណងនៃការចំណាយរបស់ពួកគេក៏មិនបានសម្រេច។ ក្រោយមកទៀត ពួកគេនឹងត្រូវទទួលបរាជ័យដោយសារតែអ្នកមានជំនឿបានយកជ័យជម្នះលើពួកគេ។ ហើយនៅថ្ងៃបរលោក ពួកដែលប្រឆាំងនឹងអល់ឡោះនឹងត្រូវបានគេប្រមូលទៅកាន់នរកជើហាន់ណាំ ដោយពួកគេនឹងចូលក្នុងឋាននរកនោះជាអមតៈ។