Khmer Abridged Explanation of the Quran
8:38 - 8:38

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ក្នុងចំណោមក្រុមរបស់អ្នកថាៈ ប្រសិនបើពួកគេបញ្ឈប់ការប្រឆាំង(គ្មានជំនឿ)របស់ពួកគេចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងបញ្ឈប់ការរារាំងពីមាគ៌ារបស់អល់ឡោះចំពោះជនណាដែលមានជំនឿនឹងទ្រង់នោះ អល់ឡោះជាម្ចាស់នឹងអភ័យទោសដល់ពួកគេនូវបាបកម្មទាំងឡាយដែលពួកគេបានសាងកន្លងមក ពីព្រោះ(ការចូល)សាសនាឥស្លាម គឺបោសសម្អាត(លុបលាង)នូវរាល់អ្វី(បាបកម្ម)ដែលមានពីមុនមក។ តែប្រសិនបើពួកគេវិលត្រឡប់ទៅរកការប្រឆាំងរបស់ពួកគេវិញនោះ ពិតប្រាកដណាស់ មាគ៌ារបស់អល់ឡោះនោះបានកើតឡើងចំពោះអ្នកជំនាន់មុនរួចទៅហើយ ពោលគឺ ប្រសិនបើពួកគេបដិសេធ ហើយនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេដដែលនោះ ទណ្ឌកម្មនឹងកើតឡើងចំពោះពួកគេភ្លាមៗ។