Khmer Abridged Explanation of the Quran
8:46 - 8:46

ហើយចូរពួកអ្នកប្រកាន់ខ្ជាប់នឹងការគោរពប្រតិបត្តិចំពោះអល់ឡោះ និងគោរពប្រតិបត្តិចំពោះអ្នកនាំសាររបស់ទ្រង់ ទាំងពាក្យសម្តី កាយវិការ និងគ្រប់ស្ថានភាពទាំងអស់របស់ពួកអ្នក ហើយចួរពួកអ្នកកុំមានទស្សនៈខ្វែងគ្នាឲ្យសោះ។ ជាការពិតណាស់ ការខ្វែងយោបល់គ្នារបស់ពួកអ្នកនោះ គឺជាមូលហេតុមួយដែលនាំឲ្យពួកអ្នកមានភាពទន់ខ្សោយ និងកំសាក ហើយធ្វើឲ្យបាត់បង់នូវភាពខ្លាំងក្លារបស់ពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់នៅពេលដែលជួបនឹងសត្រូវរបស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលអត់ធ្មត់តាមរយៈការជួយនិងការគាំទ្រ។ ហើយជនណាដែលអល់ឡោះនៅជាមួយគេនោះ ជាការពិតណាស់ រូបគេនឹងទទួលបានជោគជ័យយ៉ាងពិតប្រាកដ។