ហើយចូរពួកអ្នក(អ្នកមានជំនឿ)ចងចាំ នៅពេលដែលពួកពុតត្បុតនិងអ្នកដែលមានជំនឿទន់ខ្សោយបាននិយាយថាៈ អ្នកមូស្លីមទាំងនោះ សាសនារបស់ពួកគេបានបោកប្រាស់ពួកគេដែលសន្យានឹងពួកគេថា នឹងជួយពួកគេឲ្យមានជ័យជម្នះលើសត្រូវទោះបីជាពួកគេមានគ្នាតិច សម្ភារៈសឹកក៏ខ្សោយ ហើយសត្រូវរបស់ពួកគេវិញមានចំនួនច្រើន ហើយកម្លាំងរបស់ពួកគេក៏ខ្លាំងជាងក៏ដោយ។ ពួកទាំងនោះ(ពួកពុតត្បុតនិងពួកដែលមានជំនឿទន់ខ្សោយ)មិនបានដឹងទេថា ជាការពិតណាស់ ជនណាហើយដែលប្រគល់ការទុកចិត្តទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយជឿជាក់ចំពោះអ្វីដែលទ្រង់បានសន្យាថានឹងជួយដល់ពួកគេនោះ ពិតណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកដែលជួយពួកគេ ហើយទ្រង់មិនធ្វើឲ្យពួកគេទទួលបរាជ័យនោះឡើយ ទោះបីជាពួកគេទន់ខ្សោយ(ជាងសត្រូវ)ក៏ដោយ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែបំផុតដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការកំណត់ និងការបញ្ញត្តិច្បាប់របស់ទ្រង់។