Khmer Abridged Explanation of the Quran
8:50 - 8:50

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពួកដែលគ្មានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ នៅពេលដែលម៉ាឡាអ៊ីកាត់ដកយកព្រលឹងរបស់ពួកគេនោះ (អ្នកនឹងឃើញ)ម៉ាឡាអ៊ីកាត់វាយមុខពួកគេនៅពេលដែលពួកគេទៅដល់ ហើយវាយខ្នងរបស់ពួកគេនៅពេលដែលពួកគេ(ម៉ាឡាអ៊ីកាត់)ត្រឡប់មកវិញ ហើយម៉ាឡាអ៊ីកាត់និយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នក(នែពួកមុស្ហរីគីន)ភ្លក្សចុះនូវទណ្ឌកម្មនៃភ្លើងនរកដ៏សន្ធោសន្ធៅ។ ប្រសិនបើអ្នក(ព្យាការីមូហាំម៉ាត់)បានឃើញ(ហេតុការណ៍)នោះ ប្រាកដណាស់ អ្នកបានឃើញនូវកិច្ចការមួយដ៏ធំធេង។