ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)រៀបចំតាមលទ្ធភាពរបស់ពួកអ្នកក្នុងការត្រៀមនូវកម្លាំងទ័ព និងគ្រឿងសព្វាវុធ ដូចជាព្រួញជាដើម ហើយចូរពួកអ្នករៀបចំសម្រាប់ពួកគេនូវសត្វសេះដែលពួកអ្នកចាប់បានពីសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ ដោយពួកអ្នកត្រូវបន្លាចវាដល់សត្រូវរបស់អល់ឡោះនិងសត្រូវរបស់ពូកអ្នកដែលជាពួកប្រឆាំងដែលពួកគេទន្ទឹងរង់ចាំមើលគ្រោះថ្នាក់កើតឡើងចំពោះពួកអ្នក។ ហើយពួកអ្នកត្រូវបន្លាចវាដល់ក្រុមផ្សេងទៀតដែលពួកអ្នកមិនស្គាល់ពួកគេ ហើយក៏មិនបានដឹងពីការលាក់បាំងនូវភាពជាសត្រូវរបស់ពួកគេចំពោះពួកអ្នកដែរ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់តែមួយគត់ដែលស្គាល់ពួកគេ ហើយទ្រង់ដឹងនូវអ្វីដែលពួកគេលាក់ទុកក្នុងចិត្តរបស់ពួកគេ។ ហើយទ្រព្យសម្បត្តិដែលពួកអ្នកបានបរិច្ចាគ មិនថាតិចក្តីច្រើនក្តី អល់ឡោះជាម្ចាស់នឹងជំនួសវាដល់ពួកអ្នកវិញនៅក្នុងលោកិយនេះ ហើយទ្រង់នឹងតបស្នងនូវផលបុណ្យយ៉ាងពេញលេញដល់ពួកអ្នកដោយគ្មានបាត់បង់បន្តិចឡើយនៅថ្ងៃបរលោក។ ហេតុនេះ ចូរពួកអ្នករួសរាន់ក្នុងការបរិច្ចាគក្នុងមាគ៌ារបស់អល់ឡោះ។