ឱព្យាការីមូហាំម៉ាត់! ចូរអ្នកពោលទៅកាន់ឈ្លើយសឹកមុស្ហរីគីនដែលនៅក្នុងដៃពួកអ្នកដែលពួកអ្នកចាប់បាននៅថ្ងៃសមរភូមិហ្ពាហ្ទើរថាៈ ប្រសិនបើអល់ឡោះបានដឹងថា ក្នុងចិត្តបស់ពួកអ្នកមានគោលបំណងល្អ ហើយមានចេតនាល្អនោះ ទ្រង់ច្បាស់ជានឹងផ្តល់ឲ្យពួកអ្នកនូវអ្វីដែលល្អជាងទ្រព្យលោះដែលគេបានយកពីពួកអ្នកជាមិនខាន។ ហេតុនេះ ចូរពួកអ្នកកុំកើតទុក្ខនូវអ្វី(ទ្រព្យលោះ)ដែលគេបានយកពីពួកអ្នក។ ហើយទ្រង់នឹងអភ័យទោសដល់ពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នកទៀតផង។ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ ជាការពិតណាស់ ការសន្យារបស់អល់ឡោះបានកើតឡើងពិតប្រាកដមែនចំពោះមារបស់ព្យាការី គឺ អាប់ហ្ពាស និងអ្នកដទៃទៀតក្រៅពីគាត់ក្នុងចំណោមអ្នកដែលបានចូលឥស្លាម(នាពេលបន្ទាប់មក)។