Khmer Abridged Explanation of the Quran
8:75 - 8:75

ហើយបណ្តាអ្នកដែលមានជំនឿបន្ទាប់ពីពួកមូហាជីរីន និងពួកអាន់សរ៍ ហើយពួកគេបានភៀសខ្លួនពីទឹកដីដែលគ្មានជំនឿទៅកាន់ទឹកដីឥស្លាម ព្រមទាំងបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះដើម្បីឲ្យបន្ទួលរបស់អល់ឡោះខ្ពង់ខ្ពស់ និងធ្វើឲ្យពាក្យសម្តីរបស់ពួកប្រឆាំងទាបថោកនោះ អ្នកទាំងនោះ ក៏ស្ថិតក្នុងចំណោមពួកអ្នកដែរ(ឱបណ្តាអ្នកមានជំនឿ)។ សម្រាប់ពួកគេ ក៏មានសិទ្ធិដូចពួកអ្នក ហើយពួកគេក៏បានកាតព្វកិច្ចត្រូវធ្វើដូចកាតព្វកិច្ចដែលគេដាក់លើពួកអ្នកដែរ។ ហើយចំពោះសាច់សាលោហិតរបស់ពួកគេនៅក្នុងច្បាប់របស់អល់ឡោះនោះ ពួកគេមានសិទ្ធិទទួលមត៌ពីគ្នាទៅវិញទៅមកអំពីការមានជំនឿ និងការភៀសខ្លួនដែលវាធ្លាប់មានពីមុនមក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូច្នេះ ទ្រង់ដឹងនូវអ្វីដែលជាប្រការល្អសម្រាប់ខ្ញុំបម្រើរបស់ទ្រង់។ ហេតុនេះ ទ្រង់ក៏បានដាក់វាជាច្បាប់បញ្ញត្តិសម្រាប់ពួកគេ។