Khmer Abridged Explanation of the Quran
12:19 - 12:19

ក្រោយមក ក្បូនអ្នកដំណើរដែលឆ្លងកាត់ក៏បានមកដល់(កន្លែងអណ្តូង) ហើយពួកគេបានបញ្ជូនអ្នកដងទឹកម្នាក់(ឲ្យទៅដងទឹក)ឲ្យពួកគេ។ ពេលនោះ គេ(អ្នកដងទឹក)ក៏បានទម្លាក់យោងទឹករបស់គេចូលទៅក្នុងអណ្តូងនោះ ហើយព្យាការីយូសុះក៏បានតោងខ្សែនោះឡើងមក។ នៅពេលដែលអ្នកដងទឹកនោះបានឃើញព្យាការីយូសុះ គេក៏បានពោលដោយក្តីរីករាយថាៈ អូហ៍ អស្ចារ្យមែន! នេះជាក្មេងប្រុសទេតើ! ហើយអ្នកដងទឹកនិងមិត្តភក្តិរបស់គេក៏បានលាក់បាំងព្យាការីយូសុះពីអ្នកដំណើរឯទៀត ដោយពួកគេតាំងចិត្តថា នឹងយកយូសុះធ្វើជាទំនិញដើម្បីដោះដូរ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេបានធ្វើចំពោះព្យាការីយូសុះនៃការមិនឲ្យតម្លៃ និងការយកគេទៅលក់ធ្វើជាទំនិញ។ ហើយគ្មានអ្វីមួយនៃទង្វើរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។