Khmer Abridged Explanation of the Quran
12:20 - 12:20

ហើយអ្នកដែលដងទឹកនោះ និងមិត្តភក្តិរបស់គេបានលក់យូសុះនៅឯទឹកដីអេហ្ស៊ីបក្នុងតម្លៃមួយដ៏ថោកបំផុត គឺតែប៉ុន្មានទៀរហាំ(លុយអារ៉ាប់ជំនាន់ដើម)ប៉ុណ្ណោះ។ ហើយពួកគេ គឺជាពួកដែលមិនឲ្យតម្លៃចំពោះព្យាការីយូសុះឡើយ ដោយពួកគេព្យាយាមធ្វើឲ្យយ៉ាងណាលក់យូសុះឲ្យបានឆាប់ ពីព្រោះពួកគេដឹងច្បាស់ថា គេ(ព្យាការីយូសុះ)មិនមែនជាកម្មសិទ្ធិរបស់ពួកគេនោះទេ ហើយពួកគេខ្លាចក្រុមគ្រួសាររបស់ព្យាការីយូសុះរកឃើញ។ នេះគឺស្ថិតក្នុងចំណោមក្តីមេត្តាករុណាដ៏ពេញលេញរបស់អល់ឡោះជាម្ចាស់ចំពោះព្យាការីយូសុះ ដើម្បីកុំឲ្យព្យាការីយូសុះនៅជាមួយពួកគេរយៈពេលយូរ។