ហើយបុរសម្នាក់មកពីប្រទេសអេហ្ស៊ីបដែលបានទិញព្យាការីយូសុះនោះបាននិយាយទៅកាន់ភរិយារបស់គេថាៈ ចូរនាងធ្វើល្អចំពោះគេ និងរៀបចំកន្លែងស្នាក់នៅសម្រាប់គេឲ្យបានសមរម្យផង សង្ឃឹមថាគេនឹងអាចផ្តល់ផលប្រយោជន៍ដល់ពួកយើងដោយគេអាចជួយបំពេញកិច្ចការមួយចំនួនដែលយើងត្រូវការ ឬក៏យើងអាចយកគេធ្វើជាកូនចិញ្ចឹមតែម្តងក៏បាន។ ដូចដែលយើងបានសង្គ្រោះព្យាការីយូសុះពីការសម្លាប់ និងបានបញ្ចេញរូបគេពីក្នុងអណ្តូងមកវិញ ព្រមទាំងធ្វើឲ្យដួងចិត្តរបស់អាហ្ស៊ីស(ជាអ្នកដែលបានទិញយកព្យាការីយូសុះ)មានភាពទន់ភ្លន់ចំពោះគេនោះដែរ យើងបានផ្តល់ឲ្យគេ(ព្យការីយូសុះ)គ្រប់គ្រងនៅក្នុងប្រទេសអេហ្ស៊ីប ហើយយើងបានបង្រៀនគេឲ្យចេះបកស្រាយ(កាត់)សុបិន្ត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលមានអានុភាពបំផុតលើកិច្ចការរបស់ទ្រង់។ ដូចនេះ កិច្ចការរបស់ទ្រង់ គឺមានប្រសិទ្ធិភាពបំផុត ដោយគ្មាននរណាម្នាក់បង្ខិតបង្ខំទ្រង់ឡើយ។ ក៏ប៉ុន្តែមនុស្សជាច្រើន(ពោលគឺពួកប្រឆាំង) ពួកគេមិនបានដឹងដូច្នោះឡើយ។