Khmer Abridged Explanation of the Quran
12:25 - 12:25

ហើយគេទាំងពីរ(ព្យាការីយូសុះ និងភរិយាអាហ្ស៊ីស)បានប្រតាយប្រតប់គ្នាទៅរកទ្វារ ដោយព្យាការីយូសុះ(ព្យាយាម)រំដោះខ្លួនរបស់គាត់ ចំណែកឯនាងវិញ(ព្យាយាម)រារាំងគាត់មិនឲ្យចេញ ហើយនាងក៏បានចាប់អាវរបស់ព្យាការីយូសុះដើម្បីរារាំងគាត់មិនឲ្យចេញ។ ពេលនោះ ក៏បានធ្វើឲ្យរហែកអាវរបស់ព្យាការីយូសុះពីខាងក្រោយ ហើយគេទាំងពីរក៏បានប្រទះឃើញស្វាមីរបស់នាងឯមាត់ទ្វារ។ នៅពេលនោះ ភរិយារបស់អាហ្ស៊ីសក៏បាននិយាយទៅកាន់អាហ្ស៊ីសដោយការក្លែងបន្លំបោកប្រាស់(ទម្លាក់កំហុសទៅលើយូសុះ)ថាៈ គ្មានទណ្ឌកម្មអ្វីសម្រាប់អ្នកដែលមានបំណងប្រព្រឹត្តអសីលធម៌លើភរិយារបស់អ្នក(ឱអាហ្ស៊ីស) ក្រៅពីការចាប់ដាក់គុក ឬក៏ដាក់ទណ្ឌកម្មគេនូវទណ្ឌកម្មដ៏ឈឺចាប់នោះឡើយ។