Khmer Abridged Explanation of the Quran
12:41 - 12:41

ឱមិត្តរួមមន្ទីរឃុំឃាំងទាំងពីររបស់ខ្ញុំ! រីឯម្នាក់ដែលបាន(សុបិន្ត)ឃើញថា រូបគេបានច្របាច់ផ្លែទំពាំងបាយជូរធ្វើជាស្រានោះ ពិតណាស់ គេនឹងបាន(រួចទោស)ចេញពីមន្ទីរឃុំឃាំងនេះ និងបានវិលត្រឡប់ទៅធ្វើការងាររបស់គេ(ដូចពីមុន)វិញ ព្រមទាំងបានចាក់ស្រាឲ្យស្តេចផឹកទៀតផង។ ចំណែកឯម្នាក់ទៀតដែលយល់សុបិន្តឃើញថា រូបគេទូលនំប៉័ននៅលើក្បាលរបស់គេ ហើយមានសត្វបក្សីមកចឹកស៊ីនោះ ពិតណាស់ រូបគេនឹងត្រូវបានគេសម្លាប់ និងយកទៅចងឆ្កាង ហើយសត្វនឹងមកចឹក(ស៊ីសាច់)ក្បាលរបស់គេ។ រឿងរ៉ាវដែលពួកអ្នកទាំងពីរបានស្នើសុំឲ្យបកស្រាយនោះ គឺត្រូវបានបកស្រាយរួចហើយ ហើយវាពិតជានឹងកើតឡើងយ៉ាងពិតប្រាកដដោយចៀសមិនផុត។