Khmer Abridged Explanation of the Quran
12:45 - 12:45

ហើយអ្នកដែលចាក់ស្រាឲ្យស្តេចផឹកដែលជាអ្នកបានរួចទោសក្នុងចំណោមអ្នកដែលជាប់ឃុំទាំងពីរនោះ បាននឹកឃើញដល់ព្យាការីយូសុះដែលគាត់ជាអ្នកដែលមានចំណេះដឹងខាងកាត់សុបិន្តនេះក្រោយពីគេបានភ្លេចគាត់អស់មួយរយៈកន្លងមក ហើយគេបាននិយាយថាៈ ខ្ញុំនឹងប្រាប់ពួកអ្នកពីអត្ថន័យនៃសុបិន្តដែលព្រះរាជាទ្រង់បានសុបិន្តឃើញបន្ទាប់ពីទ្រង់សួររកអ្នកដែលមានចំណេះដឹងខាងបកស្រាយសុបិន្តនេះ។ ដូចនេះ សូមទ្រង់(ឱព្រះរាជា)មេត្តាចាត់ខ្ញុំទៅកាន់យូសុះដើម្បីឲ្យគេបកស្រាយសុបិន្តរបស់ទ្រង់នោះ។