Khmer Abridged Explanation of the Quran
12:46 - 12:46

នៅពេលដែលអ្នកដែលបានរួចទោសនោះបានទៅដល់ព្យាការីយូសុះ គេក៏បាននិយាយថាៈ ឱយូសុះ! ឱអ្នកសច្ចៈអើយ! សូមអ្នកប្រាប់ខ្ញុំអំពីអត្ថន័យ(នៃសុបិន្ត)ផងចុះចំពោះអ្នកដែលបាន(សុបិន្ត)ឃើញគោញីធាត់ប្រាំពីរក្បាលត្រូវបានគោស្គមប្រាំពីរក្បាលស៊ីពួកវា ហើយបាន(សុបិន្ត)ឃើញស្រូវសាឡីស្រស់ប្រាំពីរកួរ និងប្រាំពីរកួរទៀតស្ងួត ដើម្បីខ្ញុំត្រឡប់ទៅកាន់ព្រះរាជា និងអ្នកដែលនៅជាមួយនឹងទ្រង់វិញ ហើយសង្ឃឹមថាពួកគេនឹងដឹង(អត្ថន័យ)សុបិន្តរបស់ទ្រង់ ហើយពួកគេនឹងដឹងពីភាពល្អប្រពៃរបស់អ្នក និងឋានៈរបស់អ្នក។