Khmer Abridged Explanation of the Quran
12:47 - 12:47

ព្យាការីយូសុះបានបកស្រាយអត្ថន័យសុបិន្តនោះយ៉ាងដូច្នេះថាៈ ពួកអ្នកត្រូវដាំដំណាំចំនួនប្រាំពីរឆ្នាំជាប់ៗគ្នា ហើយអ្វីដែលពួកអ្នកបានច្រូតទុកជារៀងរាល់ឆ្នាំនៃប្រាំពីរឆ្នាំនោះ ចូរពួកអ្នករក្សាទុកទាំងកួររបស់វាដើម្បីការពារកុំឲ្យវាខូច ឬរលួយ លើកលែងតែមួយចំនួនតូចនៃគ្រាប់ធញ្ញជាតិដែលអ្នកត្រូវការបរិភោគវាប៉ុណ្ណោះ។