នៅពេលដែលព្រះរាជាទ្រង់បានដឹងពីអត្ថន័យនៃសុបិន្តរបស់ទ្រង់ដែលព្យាការីយូសុះបានបកស្រាយហើយនោះ ទ្រង់ក៏បានមានបន្ទូលទៅកាន់មន្ត្រីរបស់ទ្រង់ថាៈ ចូរពួកអ្នកដោះលែងគេ(ព្យាការីយូសុះ)ចេញពីមន្ទីរឃុំឃាំង ហើយនាំគេមកជួបយើងមក។ ហើយនៅពេលដែលអ្នកនាំសាររបស់ព្រះរាជាបានមកដល់ព្យាការីយូសុះ គាត់(ព្យាការីយូសុះ)ក៏បាននិយាយទៅកាន់គេថាៈ ចូរអ្នកត្រឡប់ទៅកាន់ចៅហ្វាយរបស់អ្នកដែលជាព្រះរាជានោះវិញ ហើយសួរទ្រង់ពីរឿងរ៉ាវរបស់ស្ត្រីដែលបានចិតដៃខ្លួនឯងនោះ ដើម្បីបង្ហាញថាគាត់(ព្យាការីយូសុះ)មិនបានពាក់ព័ន្ធនឹងរឿងនោះនោះទេ មុនពេលគាត់ចាកចេញពីមន្ទីរឃុំឃាំង។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំ(អល់ឡោះ) មហាដឹងបំផុតនូវការប្រលោមរបស់ពួកនាងមកលើខ្ញុំ ដោយគ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។