Khmer Abridged Explanation of the Quran
12:62 - 12:62

ព្យាការីយូសុះបាននិយាយទៅកាន់កម្មកររបស់គាត់ថាៈ ចូរពួកអ្នកដាក់លុយកាក់របស់ពួកគេទៅក្នុងក្បួនដំណើររបស់ពួកគេវិញ(ដោយសម្ងាត់) ដើម្បីឲ្យពួកគេដឹងនៅពេលដែលពួកគេត្រឡប់ទៅវិញថា ពិតណាស់ យើងមិនបានយកវា(លុយកាក់)ពីពួកគេនោះទេ ហើយនេះ វានឹងបង្ខំពួកគេឲ្យវិលត្រឡប់មកវិញជាលើកទីពីរទៀតដោយនាំមកជាមួយនូវប្អូនប្រុសរបស់ពួកគេ ដើម្បីបញ្ជាក់ឲ្យព្យាការីយូសុះបានដឹងពីភាពស្មោះត្រង់របស់ពួកគេ(ថាពួកគេពិតជានិយាយពិត) ហើយទទួលយកលុយកាក់ពីពួកគេ។