Khmer Abridged Explanation of the Quran
12:63 - 12:63

នៅពេលដែលពួកគេវិលត្រឡប់ទៅកាន់ឪពុករបស់ពួកគេវិញ ពួកគេក៏បាននិយាយរៀបរាប់ប្រាប់ឪពុករបស់ពួកគេពីការលើកតម្កើងរបស់ព្យាការីយូសុះចំពោះពួកគេ ដោយពួកគេបាននិយាយថាៈ ឱលោកឪពុក! ការវាល់(ដោះដូរស្បៀង)នឹងត្រូវបានគេហាមឃាត់ពីពួកយើង(គេមិនវាល់ឲ្យពួកយើងនោះទេ)ប្រសិនបើពួកយើងមិនបាននាំប្អូនប្រុសរបស់ពួកយើង(ពុនយ៉ាមីន)ទៅជាមួយទេនោះ។ ហេតុនេះ សូមពុកមេត្តាបញ្ជូនប្អូនប្រុសរបស់ពួកយើងទៅជាមួយពួកយើងផងចុះ។ ជាការពិតណាស់ពុក ប្រសិនបើពុកបញ្ជូនគេ(ពុនយ៉ាមីន)ឲ្យទៅជាមួយពួកយើងនោះ ពួកយើងនឹងទទួលបានការវាល់ស្បៀងអាហារទៀតជាមិនខាន ហើយពួកយើងសូមសន្យាថានឹងរក្សាការពារគេឲ្យបានល្អ រហូតដល់គេត្រឡប់មកជួបនឹងពុកវិញដោយសុវត្ថិភាព។