Khmer Abridged Explanation of the Quran
12:64 - 12:64

ឪពុករបស់ពួកគេ(ព្យាការីយ៉ាក់កូប)បានតបទៅកាន់ពួកគេវិញថាៈ តើឲ្យយើងទុកចិត្តពួកឯងចំពោះគេ(ពុនយ៉ាមីន) ដូចដែលយើងបានទុកចិត្តពួកឯងចំពោះបងប្រុសបង្កើតរបស់គេ យូសុះ ពីមុនមកនោះឬ? ពិតប្រាកដណាស់ យើងបានទុកចិត្តពួកឯងចំពោះគេ(ព្យាការីយូសុះ) ហើយពួកឯងបានសន្យាថានឹងថែរក្សាការពារគេ តែពួកឯងមិនបានធ្វើដូចអ្វីដែលពួកឯងបានសន្យានោះទេ។ ដូចនេះ យើងមិនទុកចិត្តចំពោះការសន្យារបស់ពួកឯងដែលថា នឹងថែររក្សាការពារគេ(ប្អូនប្រុស)ទៀតឡើយ។ តាមពិត យើងទុកចិត្តតែលើអល់ឡោះជាម្ចាស់ប៉ុណ្ណោះ ពីព្រោះទ្រង់គឺជាអ្នកថែរក្សាដ៏ល្អបំផុតចំពោះជនណាដែលទ្រង់មានចេតនាថែរក្សាគេ ហើយទ្រង់ជាអ្នកដែលអាណិតស្រឡាញ់ជាងគេបំផុតចំពោះជនណាដែលទ្រង់មានចេតនាចង់ឲ្យគេទទួលបាននូវក្តីមេត្តាករុណារបស់ទ្រង់នោះ។