Khmer Abridged Explanation of the Quran
12:65 - 12:65

ហើយនៅពេលដែលពួកគេបានបើកមើលថង់អាហាររបស់ពួកគេដែលពួកគេទទួលបាននោះ ពួកគេក៏បានប្រទះឃើញលុយកាក់របស់ពួកគេ(ដែលប្រើសម្រាប់ដោះដូរស្បៀងអាហារនោះ)ត្រូវបានគេបង្វិលត្រឡប់មកឲ្យពួកគេវិញ។ ពេលនោះ ពួកគេក៏បាននិយាយទៅកាន់ឪពុករបស់ពួកគេថាៈ ឱលោកឪពុករបស់ពួកយើង! តើពួកយើងចង់បានអ្វីទៀតពីលោកម្ចាស់ក្រោយពីការលើកតម្កើងនេះ? នេះគឺជាលុយថ្លៃស្បៀងរបស់ពួកយើងដែលលោកម្ចាស់បានបង្វិលវាមកឲ្យពួកយើងវិញ ជាក្តីសប្បុរសរបស់លោកចំពោះពួកយើង។ ពួកយើងបានទទួលនូវស្បៀងអាហារសម្រាប់គ្រួសាររបស់ពួកយើង ហើយអាចថែរក្សាបងប្អូនរបស់យើងពីអ្វីដែលពុកបារម្ភចំពោះគេ ព្រមទាំងអាចបន្ថែមការវាល់(ដោះដូរស្បៀង)មួយបន្ទុកសត្វអូដ្ឋទៀតដោយសារតែគេ(ប្អូនប្រុស)ទៅជាមួយពួកយើង។ ពិតណាស់ ការបន្ថែមឲ្យមួយបន្ទុកសត្វអូដ្ឋទៀតនោះ គឺជារឿងដែលងាយស្រួលបំផុតសម្រាប់លោកម្ចាស់។