Khmer Abridged Explanation of the Quran
12:66 - 12:66

ឪពុករបស់ពួកគេ(ព្យាការីយ៉ាក់កូប)បាននិយាយទៅកាន់ពួកគេថាៈ យើងមិនអាចបញ្ជូនគេ(ពុនយ៉ាមីន)ឲ្យទៅជាមួយពួកឯងជាដាច់ខាត លុះត្រាតែពួកឯងធ្វើកិច្ចសន្យាជាមួយយើងដោយស្បថនឹងអល់ឡោះយ៉ាងម៉ឺងម៉ាត់ថា ពួកឯងពិតជានឹងនាំគេ(ប្អូនប្រុស)ត្រឡប់មកជួបយើងវិញ លើកលែងតែពួកឯងត្រូវបានគ្រោះមហន្តរាយហ៊ុមព័ទ្ធទាំងអស់គ្នាដោយគ្មាននរណាម្នាក់នៅសល់(មានជីវិត) ហើយពួកឯងគ្មានសមត្ថភាពអាចការពារគេ និងមិនអាចនាំគេត្រឡប់មកវិញបានប៉ុណ្ណោះ។ ហើយនៅពេលដែលពួកគេបានធ្វើកិច្ចសន្យាជាមួយគាត់(ឪពុករបស់ពួកគេ)ដោយស្បថនឹងអល់ឡោះរួចហើយនោះ គាត់ក៏បានពោលថាៈ អល់ឡោះជាម្ចាស់ទ្រង់គឺជាសាក្សីចំពោះអ្វីដែលពួកយើងបាននិយាយ។ ដូចនេះ គ្រប់គ្រាន់ហើយសម្រាប់ពួកយើងដែលមានទ្រង់ជាសាក្សីនោះ។