Khmer Abridged Explanation of the Quran
12:67 - 12:67

ហើយឪពុករបស់ពួកគេបាននិយាយផ្តែផ្តាំចំពោះពួកគេថាៈ ចូរពួកឯងកុំចូលទឹកដីអេហ្ស៊ីបតាមច្រកទ្វារតែមួយទាំងអស់គ្នាឲ្យសោះ តែពួកឯងត្រូវចូលតាមច្រកទ្វារផ្សេងៗគ្នា។ ធ្វើដូច្នេះ គឺអាចធ្វើឲ្យពួកឯងមានសុវត្ថិភាពពីជនដែលចង់បង្កគ្រោះថ្នាក់ដល់ពួកឯងទាំងអស់គ្នាបាន។ ហើយពុកមិនបាននិយាយថា ធ្វើដូច្នេះទៅគឺអាចការពារពួកឯងពីគ្រោះថ្នាក់ដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនាចំពោះពួកឯងនោះឡើយ ហើយក៏មិនមែនដើម្បីឲ្យពួកឯងទទួលបានផលប្រយោជន៍នូវអ្វីដែលអល់ឡោះទ្រង់គ្មានចេតនានោះដែរ។ ពិតប្រាកដណាស់ គ្មានទេការកំណត់នោះ លើកលែងតែជាកំណត់របស់អល់ឡោះ(ជាកម្មសិទ្ធិរបស់ទ្រង់) ហើយក៏គ្មានកិច្ចណាមួយដែរ លើកលែងតែជាកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ ចំពោះទ្រង់តែមួយគត់ដែលយើងប្រគល់ការទុកចិត្តនូវរាល់កិច្ចការទាំងឡាយរបស់យើង ហើយចំពោះទ្រង់តែមួយគត់ដែលបណ្តាអ្នកដែលទុកចិត្តត្រូវតែប្រគល់ការទុកចិត្តនូវរាល់កិច្ចការទាំងឡាយរបស់ពួកគេចំពោះទ្រង់នោះ។