ពេលនោះ ពួកគេ(បងប្អូនរបស់ព្យាការីយូសុះ)ក៏បានចេញដំណើរទៅដោយនាំយកប្អូនប្រុសរបស់ពួកគេ(ពុនយ៉ាមីន)ទៅជាមួយផងដែរ។ ហើយនៅពេលដែលពួកគេបានចូលតាមច្រកទ្វារផ្សេងៗគ្នាតាមការណែនាំរបស់ឪពុកពួកគេ ការចូលតាមច្រកទ្វារផ្សេងៗគ្នារបស់ពួកគេនោះ មិនអាចការពារពួកគេបន្តិចសោះឡើយនូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានកំណត់ទៅលើពួកគេនោះ។ តាមពិត វាគ្រាន់តែជាអារម្មណ៍ខ្វល់ខ្វាយរបស់ព្យាការីយ៉ាក់កូបចំពោះកូនៗរបស់គាត់ និងជាបណ្តាំផ្ញើរបស់គាត់ចំពោះវាប៉ុណ្ណោះ ខណៈដែលគាត់បានដឹងហើយថា គ្មានការកំណត់ណាមួយក្រៅពីការកំណត់របស់អល់ឡោះជាម្ចាស់នោះឡើយ។ ពិតប្រាកដណាស់ គាត់ជាអ្នកដែលយល់ដឹងចំពោះជំនឿនឹងការកំណត់ព្រេងវាសនាដែលយើងបានបង្រៀនដល់គេ ព្រមជាមួយនឹងការប្រកាន់យកនូវមូលហេតុរបស់វានោះដែរ។ ក៏ប៉ុន្តែ មនុស្សភាគច្រើនមិនដឹងដូច្នោះឡើយ។