Khmer Abridged Explanation of the Quran
12:72 - 12:72

អ្នកដែលស្រែកប្រកាសនិងក្រុមរបស់គេដែលនៅជាមួយគេនោះបានតបទៅកាន់បងប្អូនរបស់ព្យាការីយូសុះវិញថាៈ ពួកយើងបានបាត់ផ្តិលមាសរបស់ស្តេចដែលប្រើសម្រាប់វាល់(ស្បៀងអាហារ)នោះ។ ហើយសម្រាប់អ្នកណាដែលអាចរកឃើញផ្តិលរបស់ស្តេចមុនពេលដែលគេឆែកឆេរឃើញនោះ គឺយើងធានាថានឹងផ្តល់រង្វាន់ដល់អ្នកនោះ(នូវស្បៀងអាហារ)មួយបន្ទុកសត្វអូដ្ឋ។