Khmer Abridged Explanation of the Quran
12:75 - 12:75

បងប្អូនរបស់ព្យាការីយូសុះបានតបទៅកាន់ពួកគេវិញថាៈ ការពិន័យចំពោះចោរដែលស្ថិតនៅក្នុងចំណោមពួកយើងនោះ គឺជនណាដែលត្រូវបានគេរកឃើញរបស់ដែលត្រូវបានលួច(ផ្តិលមាសរបស់ស្តេច)នៅក្នុងថង់របស់គេនោះ គឺត្រូវប្រគល់ខ្លួនទៅឲ្យម្ចាស់របស់ដែលគេបានលួចនោះ។ ដូចការពិន័យចំពោះបទល្មើសលួចនេះដែរ យើងនឹងដាក់ពិន័យចំពោះអ្នកដែលលួចគេទាំងអស់។