Khmer Abridged Explanation of the Quran
12:78 - 12:78

បងប្អូនរបស់ព្យាការីយូសុះបាននិយាយទៅកាន់ព្យាការីយូសុះថាៈ ឱលោកម្ចាស់! ពិតប្រាកដណាស់ រូបគេមានឪពុកម្នាក់ដែលចាស់ជរា ហើយគាត់ស្រឡាញ់គេខ្លាំងណាស់។ ហេតុនេះ សូមលោកយកនរណាម្នាក់ក៏បានក្នុងចំណោមពួកយើងជំនួសគេចុះ។ ពិតណាស់ ពួកយើងយល់ឃើញថា លោកស្ថិតក្នុងចំណោមអ្នកដែលធ្វើល្អ មិនថាក្នុងការទំនាក់ទំនងជាមួយពួកយើង ឬទំនាក់ទំនងជាមួយអ្នកផ្សេងក្រៅពីពួកយើងនោះទេ។ ហេតុនេះ សូមលោកធ្វើល្អ(យោគយល់)ដល់ពួកយើងចំពោះរឿងនេះផងចុះ។