ឪពុករបស់ពួកគេ(ព្យាការីយ៉ាក់កូប)បានតបទៅកាន់ពួកគេវិញថាៈ រឿងនោះមិនដូចអ្វីដែលពួកឯងបានលើកឡើងឡើយដែលថា គេ(ប្អូនប្រុសរបស់ពួកឯង)បានលួចរបស់គេនោះ។ ផ្ទុយទៅវិញ ពួកឯងទេដែលជាអ្នកប្រឌិតរឿងនេះឡើងដោយប្រើឧបាយកលចំពោះគេដូចដែលពួកឯងធ្លាប់បានប្រើឧបាយកលចំពោះបងប្រុសរបស់គេ យូសុះ កាលពីមុននោះមកដែរប៉ុណ្ណោះ។ ដូចនេះ ការអត់ធ្មត់របស់យើង គឺជាការប្រសើរបំផុតដោយ(យើង)គ្មានការត្អូញត្អែរសោកសៅក្នុងរឿងនេះចំពោះអ្នកណាផ្សេងក្រៅពីអល់ឡោះនោះទេ។ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងនាំពួកគេមកជួបយើងវិញទាំងអស់គ្នា គឺទាំងយូសុះរួមនឹងប្អូនប្រុសបង្កើតរបស់គេ(ពុនយ៉ាមីន) ហើយនិងបងប្រុសច្បងរបស់គេទាំងពីរ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតពីស្ថានភាពរបស់យើង ហើយទ្រង់មហាគតិបណ្ឌិតបំផុតក្នុងការចាត់ចែងកិច្ចការបស់យើង។