Khmer Abridged Explanation of the Quran
12:109 - 12:109

ហើយយើងមិនបានចាត់តាំងនរណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ក្រៅតែពីជាបុរសៗដែលជាមនុស្សលោកធម្មតាដែលមិនមែនជាម៉ាឡាអ៊ីកាត់នោះទេ ដោយយើងបានផ្តល់វាហ៊ីទៅកាន់ពួកគេដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកដូច្នោះដែរ ហើយពួកគេគឺជាអ្នកទីក្រុង ពុំមែនជាអ្នកនៅជនបទឡើយ ក៏ប៉ុន្តែប្រជាជាតិរបស់ពួកគេបានបដិសេធនឹងពួកគេ។ ហេតុនេះ យើងក៏បានបំផ្លាញពួកគេ។ ដូចនេះ តើពួកដែលបដិសេធនឹងអ្នក(ព្យាការីមូហាំម៉ាត់)ទាំងនោះមិនបានធ្វើដំណើរនៅលើផែនដីនេះ ហើយពិនិត្យពិចារណាមើលថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធជំនាន់មុនៗពួកគេទាំងនោះយ៉ាងដូចម្តេច ព្រមទាំងយកពួកគេ(ពួកបដិសេធជំនាន់មុន)ធ្វើជាមេរៀនទេឬ? ហើយអ្វីដែលមាននៅឯលំនៅដ្ឋាននាថ្ងៃបរលោកនៃភាពសប្បាយរីករាយនោះ គឺល្អប្រសើរសម្រាប់អ្នកដែលកោតខ្លាចអល់ឡោះនៅក្នុងលោកិយ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬថា ទាំងអស់នោះគឺប្រសើរជាង ហើយពួកអ្នកគោរពកោតខ្លាចទ្រង់ដោយអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ (ដែលប្រការដ៏ចម្បងជាងគេនោះ គឺការមានជំនឿ) និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់ (ដែលប្រការដ៏ចម្បងជាងគេនោះ គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់)។