ជាការពិតណាស់ នៅក្នុងរឿងរ៉ាវប្រវត្តិសាស្ត្ររបស់បណ្តាអ្នកនាំសារទាំងឡាយ និងរឿងរ៉ាវរបស់ប្រជាជាតិទាំងនោះ ក៏ដូចជារឿងរ៉ាវប្រវត្តិសាស្ត្ររបស់ព្យាការីយូសុះនិងបងប្អូនរបស់គេទាំងនោះ គឺជាមេរៀនដែលពួកអ្នកដែលមានប្រាជ្ញាស្មារតីល្អយកវាធ្វើជាមេរៀន។ ហើយគម្ពីរគួរអានដែលផ្ទុកទៅដោយរឿងរ៉ាវទាំងនោះ ក៏មិនមែនជាការប្រឌិតភូតកុហកទៅលើអល់ឡោះជាម្ចាស់នោះដែរ ក៏ប៉ុន្តែវាគឺជាការបញ្ជាក់ចំពោះបណ្តាគម្ពីរទាំងឡាយដែលបានបញ្ចុះពីលើមេឃដែលត្រូវបានបញ្ចុះមកពីអល់ឡោះជាម្ចាស់ និងជាការបកស្រាយរាល់អ្វីគ្រប់យ៉ាងដែលត្រូវការការបកស្រាយនៃបណ្តាក្បួនច្បាប់និងបទបញ្ញត្តិទាំងឡាយ ហើយក៏ជាការចង្អុលបង្ហាញរាល់អ្វីដែលល្អប្រសើរ ព្រមទាំងជាក្តីមេត្តាករុណាចំពោះក្រុមដែលមានជំនឿផងដែរ ពីព្រោះពួកគេគឺជាអ្នកដែលទាញយកផលប្រយោជន៍ពីអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)។