Khmer Abridged Explanation of the Quran
13:1 - 13:1

អាលីហ្វ ឡាម មីម រ៉ (បានបកស្រាយរួចហើយនៅដើមដំបូងនៃជំពូក អាល់ហ្ពាក៏រ៉ោះ។) នេះគឺជាបណ្តាវាក្យខណ្ឌដ៏ខ្ពង់ខ្ពស់នៅក្នុងជំពូកនេះ ហើយគម្ពីរគួរអានដែលអល់ឡោះបានបញ្ចុះវាទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) វាគឺជាការពិតដោយគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា ហើយក៏គ្មានការសង្ស័យដែរដែលថា វា(គម្ពីរគួរអាន)មកពីអល់ឡោះជាម្ចាស់នោះ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនពួកគេមិនមានជំនឿនឹងវា(គម្ពីរគួរអាន)នោះទេ ដោយសារតែភាពចចេសរឹងរូស និងភាពក្អេងក្អាង(របស់ពួកគេ)។