Khmer Abridged Explanation of the Quran
13:3 - 13:3

ហើយទ្រង់ជាអ្នកដែលបានពង្រាបផែនដីឲ្យ(មានសណ្ឋាន)រាបស្មើ ហើយទ្រង់បានបង្កើតនៅលើផែនដីនោះនូវភ្នំជាច្រើនទប់ជាលំនឹងដើម្បីកុំឲ្យវា(ផែនដី)មានការញ័ររញ្ជួយដល់មនុស្ស ហើយទ្រង់ក៏បានបង្កើតផ្លូវជាច្រើននៅលើវា(ផែនដី)ផងដែរ។ ហើយរាល់ៗប្រភេទនៃផលានុផលទាំងឡាយនោះ ទ្រង់បានបង្កើតវាឲ្យមានជាគូ គឺមានញីមានឈ្មោល ដូចសត្វពាហនៈដែរ។ ទ្រង់បានធ្វើឲ្យពេលយប់គ្របដណ្តប់លើពេលថ្ងៃ ហើយវាក៏ក្លាយទៅជាងងឹតក្រោយពីវាបានភ្លឺ។ អ្វីដែលបានលើកឡើងទាំងនោះ គឺជាភស្តុតាង និងជាអំណះអំណាងសម្រាប់ក្រុមដែលគិតពិចារណានៅក្នុងការបង្កើតរបស់អល់ឡោះ ហើយពិនិត្យពិចារណានៅក្នុងវា ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកផលប្រយោជន៍តាមរយៈសញ្ញាភស្តុតាងទាំងនោះ។