Khmer Abridged Explanation of the Quran
13:7 - 13:7

ហើយពួកដែលប្រឆាំងនឹងអល់ឡោះបាននិយាយ(ដោយភាពរឹងរូស)ថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះនូវសញ្ញាភស្តុតាង(អច្ឆរិយភាព)ណាមួយពីម្ចាស់របស់គេទៅកាន់មូហាំម៉ាត់ដូចអ្វីដែលគេបានបញ្ចុះទៅកាន់ព្យាការីមូសា និងព្យាការីអ៊ីសានោះ? តាមពិតអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គ្រាន់តែជាអ្នកដាស់តឿនព្រមានបន្លាចមនុស្សពីទណ្ឌកម្មរបស់អល់ឡោះប៉ុណ្ណោះ ហើយអ្នកគ្មានសញ្ញាភស្តុតាងណាមួយនោះឡើយក្រៅពីអ្វីដែលអល់ឡោះបានប្រទានដល់អ្នកនោះ។ ហើយរាល់ក្រុមនីមួយៗ គឺតែងតែមានព្យាការីដែលចង្អុលបង្ហាញ និងណែនាំពួកគេទៅកាន់ផ្លូវពិត។