Khmer Abridged Explanation of the Quran
13:8 - 13:8

អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងផ្ទៃពោះរបស់ស្ត្រី(មានគភ៌) ដោយទ្រង់ដឹងរាល់អ្វីៗទាំងអស់អំពីវា។ ហើយទ្រង់ដឹងនូវអ្វីដែលកើតមាននៅក្នុងស្បូន ដូចជាកូនមិនគ្រប់ខែ ឬលើសខែ មានសុខភាពល្អ ឬមានជំងឺ។ ហើយរាល់អ្វីៗទាំងអស់ គឺត្រូវបានអល់ឡោះកំណត់យ៉ាងច្បាស់លាស់ដោយមិនឲ្យលើស ឬខ្វះនោះឡើយ។